Welcome.

Friday, May 30, 2008

ពត៌មានក្នុងប្រទេស

នាយករដ្ឌមន្រ្តីចង់អោយព្រះមហាក្សត្សហាមប្រើរាជានិយមក្នុងការឃោសនាបោះឆ្នោត។
សម្តេចហុ៑នសែនបានមានប្រសាសន៏​កាលពីថ្ងៃទី២​ ខែមិថុនា បានអំពាវនាវដល់ព្រះមហាក្សត្ស អោយជួយហាមឃាត់កុំអោយប្រើ
ប្រាស់យករាជានិយមមកធ្វើរជាកម្មសិទ្ធផ្ទាល់ខ្លួនសំរាប់គណបក្សនយោបាយក្នុងយុទ្ធានាការក្នុងការបោះឆ្នោត។

ពត៌មានអន្តជាតិ

ប្រធានាធិតីអឺរ៉ង់ព្យាករណ៏អីស្រាអែលនឹងរលាយ

យោងតាមទីភ្នាក់ងារអ្នកសារពត៎មានIRNAរបស់អឺរ៉ង់បានអោយដឹងថា
ប្រធានាធិបតីអឺរ៉ង់លោក ម៉ាមូត អាម៉ាឌីនយ៉ាតដែលគេបានស្គាល់ ថាធ្លាប់បានប្រើវោហាស័ព្ទប្រឆាំង
និងអីស្រាអែលខ្លាំងៗនោះធ្វើការព្យាករណ៏សារជាថ្មី ថាប្រទេសអីស្រាអែលនិងរលាយបាត់បង់ពីផែនទី
ពិភពលោកក្នុងថ្ងៃណាមួយជាក់ជាមិនខាន។


ការធ្វើបទសម្ភាសជាមួយក្មេងស្រីម្នាក់ដែលលក់វ៉ែនតានៅតាមឆ្នេរអូរឈើទាលក្រុងព្រះសីហនុ
​​​​​​​​​​​​​​​​​ រស់នៅសព្វថ្ងៃជាអ្នកលក់វ៉ែនតា
ក្មួយស្រីធារ៉ា មានអាយុ១៦ឆ្នាំ នាងមានបងប្អូនចំនួនពីរនាក់ ស្រីទាំងពីរនាក់ ហើយនាងជាកូនច្បងនៅក្នុងគ្រួសារ ម្តាយរបស់នាងឈ្មោះ ងឿន ជាកម្មកររោងចក្រនៅភ្នំពេញ
ហើយឪពុក របស់នាងជាអ្នកបើកបរអាធ្រាក់នៅតាមខេត្តពីមុននាងរស់នៅស្រុកជ្រុងខ្លា ខេត្តព្រៃវែង
ប៉ុនែ្តសព្វថ្ងៃនេះមករស់នៅជាមួយពូ ឈ្មោះ វ៉ាត មានអាយុ ២៧ឆ្នាំ ជាអ្នកលក់វ៉ែនតានៅតាមឆ្នេរអូរឈើទាល ការផ្លាស់ប្តូរ លំនៅព្រោះឪពុក ម្តាយរបស់នាង បានប្រ កបរបរ​នៅតាមខេត្តហើយបាននាំប្អូនស្រីរបស់នាង ទៅជាមួយហើយ ពួកគាត់បានបញ្ជួន នាងអោយមករស់នៅជាមួយពូនៅក្រុងព្រះសីហនុធារ៉ាបានរៀនត្រឹមតែថ្នាក់ទី ៦ប៉ុណ្ណុះ ជារៀងរាល់ថ្ងៃនាងដើរលក់វ៉ែនតាជាមួយពូរបស់នាងដែលអាចរកបានកំរៃ១០ដុល្លាក្នុងមួយថ្ងៃ​ ហើយចំនែកប្រាក់ដែលរកបាននាងត្រូវបានយកអោយពូសំរាប់ការចំនាយទៅលើជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ។ ហើយសព្វថ្ងៃនេះនាងកំពុងរៀនភាសាអង់គ្លេស នៅមជ្ឃមណ្ឌលរីជេន ហើយទៅថ្ងៃអនាគតនាងចង់ក្លាយទៅជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់។






No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here