
1. អាណាព្យាបាលត្រូវមកជាមួយបេក្ខជននៅថ្ងៃដាក់ពាក្យ
2. ភ្ជាប់មកជាមួយនៅសំនុំផ្សេងៗ
3. ដាក់ពាក្យអោយត្រូវតាមកាលបរិច្ឆេទដែលបានបញ្ជាក់
• បំពេញប្រវត្តិរូប
• លិខិតបញ្ជាក់ការសិក្សាឬ កាតសិស្ស(ថតចំលង១រួមនិងច្បាប់ដើម)
• សៀវភៅគ្រួសារ(ថតចំលង១រួមនិងច្បាប់ដើម)
• ចំពោះសិស្សកាតូលិកត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អំពីលោក បូជាចារ្យគ្រប់គ្រងគ្រីស្តបរិស័ទ ឬនាយកសាលាដោយបញ្ជាក់ពីស្ថានភាព គ្រួសាររបស់បេក្ខជន
• រូបថតទំហំ៤×៦ចំនួន៣សន្លឹក (ថតថ្មី)
ការជ្រើសរើសត្រូវឆ្លងកាត់ការសំភាសន៏ពីគណគ្រប់គ្រងសាលា និងប្រលងវិញ្ញាសារសរសេរចំនួនបួនមុខវិជ្ជាដូចខាងក្រោមនេះ
1. វប្បធម៌ទូទៅ
2. ភាសាអង់គ្លេស
3. គណិតវិទ្យា
4. គំនូរល្បងប្រាជ្ញា
1. ចាប់ពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០០៨ ដល់ថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០០៨ចាប់ផ្តើមទទួលពាក្យនិងធ្វើការសំភាសន៏នៅពេលបន្ទាប់ពីបានទិញពាក្យហើយ
បានបំពេញបែបបទរួចរាល់ហើយនោះ។
2. ពាក្យមួយសន្លឹកមានតំលៃត្រឹមតែ ២៥០០ រៀលតែប៉ុណ្ណុះ
3. បន្ទាប់ពីបានដាក់ពាក្យធ្វើការសំភាសន៏រួចហើយនោះនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០០៨បេក្ខជនទាំងអស់ត្រូវមកធ្វើការប្រលងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ព្រឹក។
4. នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០០៨ ប្រកាសលទ្ធផលជាប់ ឬ ធ្លាក់
5. នៅថ្ងៃទី០១ ដល់ថ្ងៃទី ០៣ ខែ កញ្ញា បេក្ខជនដែលត្រូវបានប្រលងជាប់ត្រូវមកចុះឈ្មោះចូលរៀន
6. នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០០៨បេក្ខជនដែលបានប្រលងជាប់បំរុងត្រូវមកសាកសួរនៅសាលា
ប្រសិនបើមានកន្លែងទំនេរអាចចូលរៀនបាន។
No comments:
Post a Comment