Welcome.

Monday, August 11, 2008

ពិធីសំភោធន៏កន្លែងសិក្សាមួយកន្លែងនៅមន្ទីរឃុំឃាំងក្រុងព្រះសីហនុ
កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០០៨នៅមន្ទីឃុំឃាំងក្រុងព្រះសីហនុបានប្រារពពីធីសំភោធន៏កន្លែង
សិក្សាមួយនៅទីនោះដែលបានសាងសង់ដោយសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុ។
បន្ទាប់ពីបានសាងសង់រួចរាល់នោះក៏មានពិធីសំភោធន៏មួយដែលមានអ្នកចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់
ពីលោកឪពុកចនវីស័រដែលជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុនិងលោកឯកឧត្តមស្បោងសារ៉ាត់
អភិបាលក្រុងព្រះសីហនុនិងលោកតុបសុភាជាអនុប្រធានពន្ធនាគានិងលោកហេងហួន
ជាប្រធាននៅពន្ធនាគារនោះផងដែរ។តាមរយៈគោលបំណងនៃការសាងសង់អាគារសិក្សានោះផងដែរលោកឪពុក ចនវីស័របានមានប្រសាសន៏ថាៈការសាងសង់អាគារនេះគឺមានគោលបំណងចង់អោយពួកអ្នកដែលនៅក្នុងពន្ធនាគារបន្ទាប់ពីពួកគេបានចេញ
ពីទីនោះពួកគេអាចរកការងារប្រកបរបរចិញ្ចឹមជីវិតបានដោយមិនចាំបាច់ធ្វើអំពើ
ទុច្ចរឹតនោះឡើយ។អាគារនេះសាងសង់អស់ថវិកាចំនួន20953$និងឧបករណ៏សំរាប់រៀនសូត្រចំនួន$1000ក្នុងការសាងសង់នេះ
គឺមានមួយខ្នងដែលមានប្រាំបន្ទប់ដែលមានៈ
1. ជាបន្ទប់ការិយាល័យមួយបន្ទប់
2. ជាបន្ទប់សិក្សាផ្នែកក្រឡឹង
3. មានបន្ទប់ផ្នែកអគ្គីសនី
4. និងមួយទៀតផ្នែកជាងម៉ាស៊ីន
5. ឃ្លាំងមួយបន្ទប់ទៀតផងដែរ
សូមបញ្ជាក់ផងដែរថាៈ កន្លែងនេះជាកន្លែងសិក្សាសំរាប់រយៈពេលដ៏ខ្លីសំរាប់អោយពួកគេអាចរៀនបាន
ហើយបន្ទាប់ពីបានរៀនចេះហើយពួកគេអាចមានសមត្ថភាពចិញ្ចឹមជីវិតបាន។
ទោះបីជាមានភ្លៀងធ្លាក់បន្តិចក៏ដោយក៏មានអ្នកចូលរួមកម្មវិធីមកជាហោឡារឹកផងដែរ។បន្ទាប់ពីបានកាត់ខ្សែបូរួចរាល់ហើយ ​​នៅវេលាម៉ោង១០ព្រឹកកម្មវិធីក៏បានបញ្ចប់ដោយមានការត្រេកអរជាអនេក។

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here