Welcome.

Wednesday, February 4, 2009

ព្រះរោគាពាធរបស់ព្រះមហាវីរក្សត្រមានសភាពធ្ងន់ធ្ងរ



អតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តមសីហនុដែលមានព្រះជន្ម៨៦ព្រះវស្សាទ្រង់មានព្រះរាជបន្ទូលផ្សាយក្នុងទំព័រវឹបសាយថ៍របស់ព្រះអង្គថា ព្រះរោគាពាធរបស់ព្រះអង្គកាន់តែមានសភាពធ្ងន់ធ្ងរទៅៗហើយមើលទៅហាក់ដូចជាព្រះអង្គមិនអាចមានព្រះជន្មរស់នៅបានយូរតទៅ ទៀតឡើយ។យោងតាមព្រះរាជលិខិតជាភាសាបារាំងចារដោយព្រះហស្តព្រះអង្គផ្ទាល់កាលពីថ្ងៃទី១ធ្នូកន្លងមកនេះប៉ុន្តែទើបបានចុះផ្សាយក្នុងទំព័រវឹបសាយថ៍ព្រះអង្គកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះសម្តេចព្រះនរោត្តមសីហនុទ្រង់មានបន្ទូលថាក្រុមវេជ្ជបណ្ឌិតជំនាញចិនអត់ហ៊ាននិយាយអំពីមរណភាពរបស់ព្រះអង្គដែលមានវ័យចំណាស់នោះទេ ប៉ុន្តែបានទូលប្រាប់ព្រះរាជអគ្គមហេសីសម្តេចព្រះនរោត្តមមុន្នីនាថថាប្រសិនបើក្នុងករណីជាបន្ទាន់ណាមួយនោះសម្តេចព្រះនរោត្តម សីហនុទ្រង់គួរសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។សម្តេចព្រះនរោត្តមសីហនុមានបន្ទូលបន្តថាព្រះអង្គទ្រង់ចង់សុគតក្នុ ងព្រះរាជដំណាក់ជាជាងនៅក្នុងមន្ទីរពេទ្យ។ព្រះអង្ទ្រង់បានត្រូវក្រុមវេជ្ជបណ្ឌិតជំនាញចិនបង្កើនការត្រួតពិនិត្យព្រះរោគព្រះអង្គដែលមានជំងឺមហារីក ទឹកនោមផ្អែមនិងជំងឺលើសឈាមពីម្តងក្នុងមួយសប្តាហ៍មកជាច្រើនដងវិញហើយពេលខ្លះពិនិត្យពីរដងក្នុងមួយថ្ងៃក៏មាន៕

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here