
ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនីបានទទួលជួបមន្ត្រីជាន់ខ្ពស់ចិនក្នុងពេលកំពុងបំពេញព្រះរាជទស្សនកិច្ចឯកជននៅក្នុងក្រុងប៉េកាំង។
ជំនួបរវាងព្រះមហាក្សត្រ ជាមួយនឹងប្រធានគណៈកម្មាធិការជាតិរៀបចំនៃសន្និសីទពិគ្រោះនយោបាយ ប្រជាជនចិន លោក Jia Qinglin បានធ្វើឡើងកាលពីថ្ងៃសុក្រកន្លងមកនេះ។សេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ចិនបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះព្រះរាជ វង្សានុវង្សខ្មែរលើចំណងមិត្តភាពជិតស្និទ្ធិរវាងកម្ពុជានិងចិន។
ចំណែកព្រះមហាក្សត្រខ្មែរវិញ ព្រះអង្គបានមានព្រះរាជបន្ទូលចាត់ទុកប្រទេសចិនថាជាមិត្តទុកចិត្ត បំផុត និងបានមានបន្ទូលសម្តែងការដឹងគុណចំពោះចិននិងការផ្តល់ជំនួយដែលបាន រួមចំណែកធ្វើឲ្យកម្ពុជាទទួលបានភាពផ្សះផ្សាជាតិ សន្តិភាព និងការអភិវឌ្ឍ។
គួររំឭកថា ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី បានយាងចាកចេញពីប្រទេសកម្ពុជាតាំងពីថ្ងៃទី៤ កុម្ភៈ ក្នុងព្រះរាជទស្សនកិច្ចចំនួន៣សប្តាហ៍ទៅកាន់ប្រទេសចិនដើម្បី ពិនិត្យព្រះរាជសុខភាពនិងយាងថ្វាយបង្គំគាល់សួរសុខទុក្ខអតីតព្រះ មហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ និងព្រះរាជមាតាព្រះអង្គដែលកំពុងគង់នៅក្នុងក្រុងប៉េកាំងនោះ ផងដែរ៕
នាវា ចម្បាំងនៃកងទ័ពជើងទឹកការពារខ្លួនរបស់ជប៉ុនចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីព្រឹកម្សិលមិញ។
លោក យ៉ិន ប៊ុនណាត ស្នងការប៉ូលិសប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា កប៉ាល់ធុនមធ្យមទាំង៣ ចូលមកចតដល់កំពង់ផែតែម្តងដោយមានដឹកទាហានជប៉ុន ៦២០នាក់មកផង។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានស្រង់សេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនឲ្យដឹងថា ទស្សនកិច្ចរបស់កប៉ាល់ចម្បាំងទាំង៣នេះ ធ្វើឡើងដើម្បីរំឭកខួបនៃទំនាក់ទំនងរវាងជប៉ុននិងតំបន់ទន្លេមេកុង ឆ្នាំ២០០៩។
នាវិកនិងមន្ត្រីយោធានឹងអញ្ជើញមកកាន់ទីក្រុងភ្នំពេញ ហើយចូលជួបមន្រ្តីក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទនិងកងទ័ពជើងទឹកកម្ពុជា៕
No comments:
Post a Comment