ទីភ្នាក់ងារ ព័ត៌មានបារាំងអា.អេហ្វ.ប៉េ បានឲ្យដឹងថា បុរសជនជាតិបារាំងម្នាក់និងអាមេរិកាំងម្នាក់ បានត្រូវប៉ូលិសចាប់កាលពីសប្តាហ៍កន្លងទៅ ពីបទរំលោភកុមារ។
បារាំងឈ្មោះ Jean-Claude Fournier អាយុ៦៤ឆ្នាំ បានត្រូវចាប់នៅទីក្រុងមាត់សមុទ្រនៃខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ពេលប៉ូលិសរកឃើញថា កំពុងនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយក្មេងស្រី២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ១៣ឆ្នាំ។
អាមេរិកាំងម្នាក់ឈ្មោះ Eric Leonardis Peeters បានត្រូវចាប់កាលពីថ្ងៃអង្គារ នៅខេត្តសៀមរាបពីបទរំលោភផ្លូវភេទលើក្មេងប្រុសក្រោមអាយុ ២នាក់។ អាមេរិកាំងរូបនេះកំពុងត្រូវឃុំខ្លួននៅក្រុងភ្នំពេញ រង់ចាំការកាត់ទោស៕
Welcome.
![]()
Subscribe to:
Post Comments (Atom)
here are my Tourism bloge and teacher's blogs
Welcome to visit my bloggers!
Don Bosco Technical School
Social communication Section.
No comments:
Post a Comment