កាលពីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០០៨ក្រុមសិស្សឆ្នាំទីពី រួមមានផ្នែកជាងអគ្គីសនី ក្រឡឹង និង ម៉ាស៊ីន នៃសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុបានចុះទៅធ្វើទស្សនកិច្ចនៅរោង
ចក្រ RCI ដែលបានដឹកនាំដោយលោក គ្រូ ញ៉ាន ភឿនព្រមទាំងគ្រូតាមផ្នែកចំនួនបីនាក់
ទៀត។ ក្នុងការធ្វើដំនើរនេះត្រូវបានចាកចេញពីសាលានៅម៉ោង ៨នាទីព្រឹក ហើយការធ្វើ
ដំនើរបានទៅដល់រោងចក្រនៅម៉ោង ៨ៈ៣០នាទីព្រឹក។ បន្ទាប់ពីបានទៅដល់ទីនោះលោក
គ្រូ ញ៉ាន ភឿន បានបែងចែកសិស្សជាពីរក្រុមដែលសិស្សទាំងអស់មានចំនួន៦១នាក់។
នឹងលោកគ្រូសរុបចំនួនបួននាក់ទៀត។បន្ទាប់ពីបានបែងចែកជាក្រុមរួចរាល់ហើយ សន្តិសុខ
នៅទីនោះក៏បានចែកកាតដល់សិស្សានុសិស្សទាំងអស់ដើម្បីអោយចូលទៅក្នុងរោងចក្រ។
បន្ទាប់ពីបានចូលដល់រោងចក្រអ្នក គ្រប់គ្រងនៅទីនោះក៏បាននាំសិស្សទាំងអស់ទៅមើលពី
របៀបយកសូត ធ្វើជាក្រណាត់ហើយគាត់បានប្រាប់សិស្សទាំងអស់ថា អំបោះទាំងអស់ត្រូវ
បាននាំចូលមកពីប្រទេសក្រៅ។ ហើយប្រធាននៅទីនោះបានមានប្រសាសន៏ថា បន្ទាប់ពីបាន
យកអំបោះធ្វើជាក្រណាត់រួចរោងចក្រក៏ផលិតសំលៀកបំពាក់។មិនត្រឹមតែប៉ុណ្ណុះទេក៏មាន
ក្រុមហ៊ុនដ៏ទៃទៀតបានមកទិញក្រណាត់ពីនេះនាំយកទៅប្រទេសដ៏ទៃទៀតផងដែរ។
លោក ប្រធាននៅទីនោះបាននាំសិស្សទាំងអស់ទៅមើលបន្ទាប់លាបពណ៌ក្រណាត់ ហើយ
ម៉ាស៊ីននេះត្រូវបាននាំមកពីទីក្រុងហុងកុង ហើយវាប្រើរយៈពេលពី៥ ទៅ ៦ម៉ោង ទើបម៉ាស៊ីន
នេះលាយពណ៌សប់។ហើយប្រសិនបើមានបព្ហាណាមួយខូចដូចជា ប្រព័ន្ធ Soft ware ណាមួយ
ត្រូវយកទៅជួសជុលនៅប្រទេសក្រៅ។ហើយចំពោះបុគ្គលិកធ្វើការនៅទីនេះ ចាប់ពីថ្ងៃច័ន្ទ
រហូតដល់ថ្ងៃសៅរ៏ ។ចំនែកលោកគ្រូ ញ៉ាន ភឿន បានមានប្រសាសន៏ថាៈ ការធ្វើដំនើរទស្សន
កិច្ចនេះក្នុងគោលបំណងចង់អោយសិស្សទាំងអស់បានយល់ដឹងពីរបៀបធ្វើសំលៀកបំពាក់
ស្គាល់ពីម៉ាស៊ីននៅតាមរោងចក្រនានា ហើយការដំនើរទស្សនកិច្ចនេះត្រូវបានបព្ចាប់ម៉ោង
៩ៈ១០ នាទីហើយសិស្សទាំងអស់ក៏បានត្រលប់មកសាលាវិញ។
No comments:
Post a Comment