Welcome.

Thursday, July 17, 2008

ខេត្តព្រះវិហារ


ការប្រឈមមុខគ្នារវាងពួកទាហានឈុតខ្មៅថៃប្រមាណជាង២០០នាក់និងកង
យោធពលខេមរភូមិន្ទបានបង្កើតឡើងនៅសកម្មភាពការណ៏មួយដ៏តឹងតែងភ្លាម
នៅវេលាថ្ងៃត្រង់ទី ១៥ ខែ កក្កដាបន្ទាប់ពីភាពចំរ៉ូងចំរាស់មួយនៅវេលាពេលព្រឹក
ដែលក្រុមតាជីយាយជីនិងព្រះសង្ឃមួយអង្គបានសំរុកចូលមកតំបន់ដែលកាន់
កាប់របស់កម្ពុជាក្បែរប្រាសាទព្រះវិហារនិងបានដោតទង់ជាតិថៃនៅកន្លែងដែលបាន
សំរុកចូលមកនោះហើយត្រូវបានឃាត់ខ្លួនដោយភាគីរបស់កម្ពុជា។ក្រុមតាជីយាយជីនិង
សង្ឃជាជនជាតិថៃនេះបានបំពានរបងលួសដែលទាហានថៃបានដាក់ឃាំងបានដាក់រារាំងមិនអោយឆ្លងកាត់។
ទោះបីជាបែបណាបន្ទាប់ពីមានអន្តរាគមន៏ពីមន្តីខេត្តស៊ីសាកេតនៅវេលាម៉ោង១១ព្រឹកក៏មានការដោះលែងវិញហើយអន្តរាគមន៏សំរុកចូលវត្តខ្មែរដែលស្ថិតនៅជើងភ្នំប្រាសាទ
ព្រះវិហារដោយទាហានឈុតខ្មៅថៃក៏បានបន្ថែមចំនួនជាបន្តបន្ទាប់
បានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភាគីកម្ពុជា។
ទាហានថៃបានបន្ថែមចំនួនរហូតដល់ព្រឹកថ្ងៃទី១៦កក្កដាតាមសេចក្តីរាយការណ៏ថាទាហានខ្មៅរបស់ថៃបានបង្កើតចំនួនរបស់ខ្លួនរហូតដល់ជាង២០០នាក់។

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here