កាលពីថ្ងៃ ទី០៤ខែមិថុនាឆ្នាំ២០០៨ក្រុមផ្នែកស្វែងយល់ពីសាសនាកាតូលិកបានធ្វើដំនើរទៅស្វែងយល់
អំពីព្រះវិញ្ញាណបិសុទ្ធនៅប្រទេសអូស្រ្តលីដែលមកពីប្រទេសផ្សេងៗគ្នាដើម្បីស្វែងយល់អំពីព្រះវិញ្ញាណ
បរិសុទ្ធ។ក្នុងនោះផងដែរក៏មានអ្នកស្វែងយល់ពីព្រះវិញ្ញាណបរិសុទ្ធ នៅសាលាបច្ចេកទេសដុនបូស្កូ
ក្រុងព្រះសីហនុបានធ្វើដំនើរដើម្បីស្វែងយល់ចំនួន៤នាក់ ក្នុងនោះមានគ្រូពីរនាក់និង សិស្សពីរនាក់
ហើយការធ្វើដំនើរនេះមានរយៈពេលម្ភៃថ្ងៃដែលបានត្រលប់មកវិញនៅថ្ងៃទីម្ភៃបួនខែ កក្កដា ឆ្នាំ២០០៨
តាមការធ្វើបទសំភាសន៏ជាមួយអ្នកគ្រូម៉ាឡាបានប្រាប់អោយដឹងថាៈ ការធ្វើដំនើរនេះបានចាកចេញ
ពីក្រុងព្រះសីហនុ ទៅភ្នំពេញបន្ទាប់មកក៏បានចាកចេញពីភ្នំពេញទៅបាងកក ដោយឆ្លងកាត់ក្រុងប៉ោ
ប៉ែតទោះបីជាការធ្វើដំនើរមានរយៈពេលវែងក៏ដោយប៉ុន្តែនៅតាមផ្លូវមានទេសភាពដ៏ស្រស់ស្អាតដែល
គួរអោយចង់គយគន់។ បន្ទាប់ពីបានទៅដល់ប្រទេសថៃពួកគាត់ក៏បានសំរាកនៅទីនោះចំនួនមួយយប់
នៅសាលាបច្ចេកទេសដុនបូស្កូនៅប្រទេសថៃ។គាត់ក៏បានមានប្រសាសន៏ថាៈ វាគឺមានភាពខុសប្លែក
គ្នារវាងវប្បធម៌នៅប្រទេសដ៏ទៃទៀត ចំពោះការគោរពនៅក្នុងព្រះវិហារគេគឺពួកគេបានអង្គុយនៅកៅអី
ចំនែកនៅប្រទេសយើងគឺ អង្គុយនៅលើកំរាលព្រំ។ចំពោះនៅប្រទេសថៃវិញប្រសិនបើយើងចង់ចាយ
ប្រាក់យើងត្រូវប្តូរប្រាក់ជាលុយថៃជាមុនសិនទើបយើងអាចចាយវាយនៅទីនោះបាន។ពួកគាត់បាន
ធ្វើដំនើរពីប្រទេសហ្វីលីពីនទៅប្រទេសអូស្រ្តាលីដែលចំនាយពេលអស់រយៈពេលប្រាំបីម៉ោងទើបដល់
ហើយពីប្រទេសថៃទៅប្រទេសហ្វីលីពីនចំនាយអស់រយៈពេលបីម៉ោងទើបដល់ទីនោះ។សូមបញ្ជាក់
ផងដែរថាៈ ការធ្វើរដំនើរនេះមានចំនួន៣៤នាក់ ដែលជាលោកឪពុកចំនួនបីនាក់ និង បងស្រីម្នាក់។
ការធ្វើដំនើរនេះបានទៅដល់ប្រទេសអូស្រ្តាលីនៅម៉ោង ប្រាំមួយព្រឹក។នៅក្នុងការស្វែងយល់អំពីព្រះ
វិញ្ញាណបរិសុទ្ធនេះគឺមានគ្រីស្តបរិស័ទជាច្រើននាក់បានទៅប្រជុំដើម្បីស្វែងយល់នៅទីនោះ។
ក្នុងនោះមានជនជាតិមកពីប្រទេសផ្សេងៗគ្នា ប៉ុន្តែពួកគេភាគច្រើនគឺនិយាយភាសាអង់គ្លេស ខ្មែរ
និង អេស្ប៉ាញ។នៅមាលបឺន គឺមានព្រះវិហារធំៗជាច្រើនដែលស្ថិតនៅទីនោះ។
Welcome.
![]()
Tuesday, July 29, 2008
Subscribe to:
Post Comments (Atom)
here are my Tourism bloge and teacher's blogs
Welcome to visit my bloggers!
Don Bosco Technical School
Social communication Section.
Here are my friend's bloggers
Blog Archive
-
▼
2008
(40)
-
▼
July
(12)
- ប្រាសាទព្រះវិហារៈ
- ខេត្តសៀមរាបៈ
- No title
- AN INTERVIEW WITH Mr. ALEX
- ការធ្វើដំនើរទៅប្រទេសអូស្រ្តាលីស្តីពីសហគមន៏កាតូលិក
- រាជធានីភ្នំពេញ
- ខេត្តព្រះវិហារ
- ក្រុមហ៊ុនដឹកសំរាមបានធ្វើអោយប៉ះពាល់ដល់សុខភាព
- ខេត្តព្រះវិហារ
- ពត៌មានក្នុងប្រទេស
- AN INTERVIEW WITH Mr. KESS VANDAM AND MISS JOBIEN ...
- ការធ្វើទស្សនៈកិច្ចរបស់ក្រុមសិស្សសាលាបច្ចេកទេសដុនបូ...
-
▼
July
(12)
No comments:
Post a Comment