
ភ្ញៀវទេសចរណ៏បរទេសជាច្រើននាក់បានច្រានចូលមកប្រទេសកម្ពុជាយើងខណពេលដែល
ស្ទះព្រលានយន្តហោះនៅសៀម។ដូច្នេះនៅព្រលានយន្តហោះសុវណ្ណភូមិនិងព្រលាយន្តហោះដនមឿងបានស្ទះដោយបានច្រានមកប្រទេសកម្ពុជា
យើងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត(តាមច្រកផ្លូវគោក)ក្នុងអំលុងប៉ុន្មានថ្ងៃមកនេះ៕ប្រភពពត៌មានថៃបាននិយាយថាលោកថាកស៊ីនស៊ីសុវ៉ាត្រាអតីតនាយក
រដ្ឋមន្តីតីថៃបានមកស្ថិតនៅប្រទេសកម្ពុជាដើម្បីតាមដានសកម្មភាពនៅស្រុកថៃដែលកំពុងតែមានភាពវឹកវរ។កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០០៨នេះ
លោកថាកស៊ីនបានធ្វើដំនើរមកប្រទេសកម្ពុជាយើងដែលមកស្នាក់នៅខេត្តកោះកុងជាប់ព្រំដែនប្រទេសថៃ។ភាពវឹកវរនេះបានបង្ក
អោយប្រទេសថៃខាតបង់ប្រាក់ចំនូលដែលក្នុងមួយថ្ងៃបាត់បង់ថវិកាចំនួនប្រមាណ១៤លានដុល្លា។
ហើយនៅព្រលានយន្តហោះនៅទីក្រុងបាងកកត្រូវបានបិទដូច្នេះគ្រប់ប្រទេសទាំងអស់ត្រូវបានផ្អាកការហោះហើរចូលមកប្រទេសថៃ។
តាមស្ថានីយ៍ទូរទស្សន៍លេខ៥បាននិយាយថា កាលពីថ្ងៃទី២ខែធ្នូនេះមានការផ្ទុះគ្រាប់បែកនៅឯព្រលានយន្តហោះរបស់ថៃ បណ្តាលអោយមានការរងរបួសប្រមាណ២២នាក់ហេតុដូន្នេះហើយដែលបណ្តាលអោយភ្ញៀវទេសចរណ៏ជាច្រើននាក់កំពុងផ្អាកនៅទីនោះ។
No comments:
Post a Comment