
អ្នករាយការណ៏អោយទូរទស្សន៏អ៊ីរ៉ាក់ដែលបានគប់ស្បែកជើងរបស់គាត់ដាក់លោកចចដាប៊ីលយូប៊ូសប្រធានាធិបតេយ្យអាមេរិចនោះធ្លាប់
បានចាប់ពង្រត់ដោយពួកជីវចលនិងក៏ធ្លាប់ត្រូវបានយោធាអាមេរិចឃុំខ្លួនក្នុងរយះពេលខ្លីផងដែរ។អ្នកសារពត៌មានដែលមានឈ្មោះថា មួនតាដាអាល់ហ្សៃឌីអ្នកកាន់សាសនាអ៊ីស្លាមនីកាស៊ីអ៊ីតនៅលីវមានអាយុ២៨ឆ្នាំនេះបានស្អប់ទាំងការកាន់កាប់ដោយយោធាអា មេរិចនិងការជ្រៀតជ្រែកដោយប្រទេសអ៊ីរ៉ង់មកក្នុងប្រទេសអ៊ីរ៉ាក់។សកម្មភាពគប់ស្បែកជើងរបស់លោក អាល់ហ្សៃឌីកាលពីថ្ងៃអាទិត្យបានប្រែក្លាយរូបគាត់ពីអ្នកយកពត៌មានដែលគេមិនសូវស្គាល់ឈ្មោះពីស្ថានីយ៏ទូរទស្សន៏តូចមួយមក
ក្លាយជាវីរះបុរសជាតិម្នាក់សំរាប់ប្រជាជនអ៊ីរ៉ាក់ជាច្រើនបានថុញថប់និងវត្តមានយោធាអាមេរិចអស់រយះពេលជិតប្រាំមួយឆ្នាំនៅក្នុងប្រទេសរបស់ពួកគេ ប៉ុន្តែពួកគេក៏បានមានការភ័យខ្លាចផងដែរថា ប្រទេសរបស់ពួកគេនិង ធ្លាក់ ចូលទៅក្នុងការគ្រប់គ្រងរបស់អ៊ឺរ៉ង់នៅពេលដែលអាមេរិចចាកចេញទៅនោះ។
No comments:
Post a Comment