ក្រុមហ៊ុនធានារ៉ាប់រងថៃសន្យាផ្តល់សំណងដល់ខ្មែររងគ្រោះថ្នាក់ចរាចរណ៍ក្រុមជនរងគ្រោះបានឲ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងថៃបានសន្យាផ្តល់លុយម្នាក់១សែនបាតដល់ខ្មែរបីនាក់ដែលស្លាប់និង១០៨០០បាតឲ្យអ្នករបួស
ដែលរងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកថៃកាលពីខែតុលា។លោកអ៊ុកផាន់ណាក្នុងចំណោមអ្នករងគ្រោះ១៣នាក់នៅ
ឮឃុំសន្តិភាពស្រុកសំពៅលូនខែត្របាត់ដំបងបានថ្លែងនៅថ្ងៃទី១៨ខែធ្នូថាការសន្យានេះបានធ្វើឡើងកាលពីថ្ងៃទី១៥នៅស្រុកខ្លងហាតខែត្រស្រះកែវថៃ។
លោកអ៊ុកផាន់ណាបានឲ្យដឹងថា៖«ពីថ្ងៃ១៥ហ្នឹងទៅជួបប៉ូលិសខ្មែរយើងក៏ទៅខាងកុងស៊ុលខ្មែរស្រះកែវក៏មកជួបជាមួយតម្រួត ក្រុមហ៊ុនធានារ៉ាប់រងថៃទាំងអស់ហ្នឹងជួបនៅខ្លងហាតកន្លែងសាលាស្រុកគេ។ខ្មែរយើងទាំងតំណាងអ្នកស្លាប់អី១៦នាក់»។
លោកអ៊ុកផាន់ណាបានបញ្ជាក់ថាក្រុមហ៊ុនថៃមិនបានកំណត់កាលបរិច្ឆេទច្បាស់លាស់ទេគ្រាន់តែតម្រូវឲ្យប្រជាពលរដ្ឋទាំង១៦នាក់បំពេញប្រវត្តិរូបសាជាថ្មី។
លោកបានបន្តថាខ្មែរ៦នាក់រងរបួសស្រាលនឹងត្រូវក្រុមហ៊ុនថៃចេញលុយឲ្យក្នុងមួយថ្ងៃ១២០បាតគិតតាមរយៈពេលការព្យាបាលរបួសដែលអាចបានតិចជាង១ម៉ឺនបាត។លោកអ៊ុកផាន់ណា បានមានប្រសាសន៍ថា៖«ឲ្យ១២០ហើយយើងបីខែគុណនឹង៩០ថ្ងៃហើយគេថាបើបីខែហ្នឹងយើងអត់ជាយើងអាចតវ៉ាទៅក្រុមហ៊ុនគេហ្នុងទៀតបានគេសម្រេចហើយមានអាអ្នកស្រាលពីហ្នឹង
ទៀតអាហ្នឹងគេមើលតាមហ្នឹងអាខ្លះបាន១ខែជាងគេគុណឲ្យតាមហ្នឹង»។ក្រុមហ៊ុនធានារ៉ាប់រងថៃនិងអគ្គកុងស៊ុលខ្មែរមិនអាចសុំការបញ្ជាក់បន្ថែមបានទេ។
កាលពីថ្ងៃទី២៦ខែវិច្ឆិកាអគ្គកុងសុលខ្មែរប្រចាំខែត្រស្រះកែវបានធ្វើកិច្ចអន្តរាគមន៍មួយទៅភាគីថៃឲ្យផ្តល់ថវិកាមួយចំនួនដល់ ខ្មែរ១៦នាក់ដែលរងរបួសនិងស្លាប់ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនថវិកាទេ។លោកស្រីអ៊ឹមផល្លាដែលប្ដីរបស់ខ្លួនបានស្លាប់ក្នុងគ្រោះ
ថ្នាក់ចរាចរណ៍នោះបានថ្លែងថា៖«ចិត្តយើងទាមទារច្រើនដែរហ្នឹងកូនយើងច្រើនកូន៦នាក់ស្រី១ប្រុស៥ប្តីខ្ញុំមកនៅរកហ្នឹង៦ទៅ៧ឆ្នាំហើយ បានទៅគាត់ចេះតែឧបត្ថម្ភទៅឲ្យខ្ញុំដល់អត់ប្ដីយ៉ាប់ដែរអត់មានអ្នកណាជួយផ្ដល់អីមានតែយើងចិញ្ចឹមកូនខ្លួនឯងវេទនា»។
ចំណែកឯលោកស្រីឃឹមសានអាយុ៥៦ឆ្នាំដែលកូន៤នាក់រងរបួសនិងម្នាក់បានស្លាប់បានមានប្រសាសន៍ដែរថា ៖«បើថៃវា៣សែនខ្មែរមិនបានអីពាក់កណ្តាលចុះក្នុងមនុស្សម្នាក់។បើអ្នករបួសពីមុនគេថាគេឲ្យតម្លៃស្នើអ្នកស្លាប់ដែរ បើនិយាយទៅអ្នករបួសនេះវាវេទនាមែនទែនហ្នឹងឯងអ្នកដែលគេស្លាប់គេផុតទុក្ខហើយ»។សូមបញ្ជាក់ថា ខ្មែររបួស១៣នាក់រងរបួសនិងស្លាប់៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី១៨ខែវិច្ឆិកាខណៈពួកគេជិះរថយន្តម៉ាក VIGOរបស់ថៅកែថៃត្រឡប់ពីធ្វើការហើយបុកជាមួយរថយន្តម៉ាកIZUZUក្នុងទិសដៅបញ្ច្រសគ្នាត្រង់ចំណុចផ្លូវកោងនៅស្រុកខ្លងហាត ខែត្រស្រះកែវថៃ ចម្ងាយ៣គីឡូម៉ែត្រពីច្រកភ្នំដី ស្រុកសំពៅលូន ខែត្របាត់ដំបង៕
អត្ថបទនេះដកស្រង់មកពីវិទ្យុអាស៊ីសេរី
Welcome.
![]()
Thursday, December 18, 2008
Subscribe to:
Post Comments (Atom)
here are my Tourism bloge and teacher's blogs
Welcome to visit my bloggers!
Don Bosco Technical School
Social communication Section.
Here are my friend's bloggers
Blog Archive
-
▼
2008
(40)
-
▼
December
(14)
- ពត៌មានអំពី ពិធីបុណ្យណូអែលដែលប្រារពនៅសាលាបច្ចេក ទេស...
- AU meets for Somalia crisis talks
- អ្នកកាសែតម្នាក់ដាក់ពាក្យប្ដឹងអ្នករកស៊ីឈើព...
- ក្រុមហ៊ុនធានារ៉ាប់រងថៃសន្យាផ្តល់សំណងដល់ខ្មែររងគ្រោ...
- អ្នកគប់ស្បែកជើងលើលោក ប៊ូសស្អប់អាមេរិចនិងអឺរ៉ង់
- មេដឹកនាំគណបក្សប្រឆាំងថៃនឹងក្លាយជានាយករដ្ឋមន្ត្រី
- អត្ថន័យនៃពាក្យ បុណ្យណូអែល
- Cuban named 'journalist of year'
- ប្រទេសថៃប្រកាសផ្អាកកិច្ចប្រជុំកំពូលអាស៊ាន
- ការធ្លាក់ចុះនៃវិស័យទេសចរណ៍
- ការស្តីពីការជំលោះរវាងព្រំដែនថៃនិងខ្មែរ
- Thousands of mourners bid an emotional farewell in...
- ភាពជំលោះនៅប្រទេសថៃកាន់តែវឹកវរឡើង
- ភាពវឹកវរនៅប្រទេសថៃ
-
▼
December
(14)
No comments:
Post a Comment