កាលពីថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០០៨នៅសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុបានប្រារពពីធីអបអរសាទរបុណ្យណូអែលដែល
មានរយះពេលចាប់ពីពេលព្រឹករហូតដល់ពេលយប់ នៅម៉ោង១១និង២០នាទីនៅក្នុងពីធីបុណ្យនេះផងដែរគឺមានទស្សនិកជនមកទស្សនាយ៉ាងច្រើនកុះករ។ហើយនៅក្នុងពិធី បុណ្យនេះផងដែរគឺមានការប្រគុំដន្រ្តី សំដែង រឿង និង រាំឌីស្កូ គ្រប់ផ្នែកទាំងអស់គឺមាន ផ្នែក ទំនាក់ទំនងសង្គម ផ្នែកអគ្គីសនី ជាងក្រឡឹង ផ្នែកជាងម៉ាស៊ីន និង ផ្នែកលេខា ធិការ និងជាពិសេស នោះគឺមានក្រុមក្មេងៗដែលបានធ្វើអោយ អ្នកទស្សនាមានការ ចាប់អារម្មណ៏យ៉ាងខ្លាំង ជាពិសេសពួកគេបាន សប្បាយរីករាយ ជាមួយការចាប់រង្វាន់ យក ម៉ូតូ ឆ្នាំងអគ្គីសនី កង់ ឆ័ត្រ ទូរទស្សន៏ និងទូរស័ព្ទដៃរទំនើបមួយគ្រឿង បើតាម ការប្រសាសន៍របស់លោក គ្រូភឿន ដែលជាគ្រូវិន័យនៅសាលាបច្ចេកទេសដុនបូស្កូ កាលពីព្រឹក ថ្ងៃសុក្រ ទី២៦ ខែធ្នូ បាននិយាយថា ការប្រារព្វធ្វើពីធីបុណ្យ នេះគឺមានការខុសប្លែកពីឆ្នាំមុនៗ ពីព្រោះឆ្នាំនេះគឺមានការ ចូលរួមយ៉ាងសកម្មភាពគ្រប់ផ្នែកទាំងអស់ហើយគាត់ក៍បាន អគុណ ជាអនេកដែលពួកសិស្សទាំងអស់បានមានការចូល រួមទាំងអស់គ្នាដែលធ្វើអោយកម្មវិធីនេះមានភាពរលូនទៅ មុខដោយមានការប្រកបដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។
បន្ទាប់ពីបានប្រារពធ្វើពិធីបុណ្យណូអែល រួចមកនៅសាលា បច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុក៍បាននាំគ្នាចាប់យកលេខ សំរាប់ប្រារពធ្វើពិធីបុណ្យកីឡាព័រដែលត្រូវបាននិងប្រារពធ្វើ ឡើងនៅខែ មករា ឆ្នាំ២០០៩ ខាងមុខនេះ។ នៅក្នុង ការចាប់ លេខមានចាប់ពីលេខមួយ រហូតដល់ លេខបួន រីឯចំណែក ពណ៌វិញមាន ពណ៌ស៊ីជុំពូ ក្រហម លឿង និង ពណ៌ខៀវ ផងដែរ។ជារៀងរាល់ឆ្នាំគេបានប្រារពធ្វើពិធីបុណ្យនេះឡើង ដើម្បីមានភាពសាមគ្គីគ្នា រវាងក្រុមនីមួយៗ ហើយពិធីបុណ្យ នេះផងដែរវាក៍បានធ្វើអោយមនុស្សទាំងអស់មានការ ស្រលាញ់ រាប់អានគ្នា និងកាន់តែធ្វើអោយពួកគេមានភាព វាងវៃក្នុងការលេងកីឡាផងដែរ។
No comments:
Post a Comment