
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីនៃប្រទេសកម្ពុជាទទួលបន្ទុក កិច្ចការព័ត៌មានបានផ្ដល់បទសម្ភាសន៍ផ្តោតជុំវិញបញ្ហាវិបត្តិនៅ តំបន់ទំនាស់ក្បែរប្រាសាទព្រះវិហារ។ការប៉ះទង្គិចអាវុធរវាងកងទ័ព ថៃនិងខ្មែរក្នុងលក្ខណៈទ្រង់ទ្រាយធំមួយ កាលពីថ្ងៃពុធ ទី១៥ ខែតុលានេះ នៅតំបន់ទំនាស់ក្បែរប្រាសាទព្រះវិហារដែលស្ថិតតាមបណ្តោយព្រំដែន ខ្មែរថៃ កើតឡើងនៅក្រោយប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកបានដាក់កំណត់ឲ្យកងទ័ពប្រទេសថៃដកចេញពីតំបន់ព្រលាន ឥន្រ្ទី ដោយលោកបានអះអាងថាជាទឹកដីរបស់កម្ពុជា។ទោះបីយ៉ាងណាក្តីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចាត់ទុកការប៉ះទង្គិចគ្នានោះថាជាឧបទ្ទវហេតុតូចតាចប៉ុណ្ណោះ។
No comments:
Post a Comment