Welcome.

Wednesday, December 10, 2008

អត្ថន័យនៃពាក្យ បុណ្យណូអែល















នេះជារូបថតនៃការប្រារពពិធីបុណ្យណូអែលនៅសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុ!
អត្ថន័យនៃពាក្យ ពិធីបុណ្យណូអែល ជារៀងរាល់ខែធ្នូយើងធ្លាប់បាននិយាយថា ពិធីបុណ្យណូអែលហើយ និងពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងប្រទេសកម្ពុជាយើង បាននិយាយនៅក្នុងអំឡុងពេលនេះផងដែរ។ សូម្បីតែកន្លែងជាច្រើនគេបានដាក់ អក្សរថា ពិធីបុណ្យណូអែល ជាភាសាអង់គ្លេស។ ប៉ុន្តែមនុស្ស មួយចំនួននៅក្នុង ប្រទេសរបស់យើងបានដឹងអំពីអត្ថន័យនៃពាក្យ ពិធីបុណ្យណូអែល ពីព្រោះ ដោយសារតែប្រជាជនខ្មែរជាច្រើននាក់ជាអ្នកគោរពសាសនាព្រះពុទ្ឋ ហេតុដូច នេះវាជាការ កាលពីមុននៃឆ្នាំថ្មីមួយ ដែលពួកយើងបានហៅថា ចូលឆ្នាំសកល ដោយសារតែនៅ ប្រទេសកម្ពុជា យើងឆ្នាំថ្មីរបស់យើងត្រូវបានប្រារពធ្វើឡើង នៅ ខែមេសានៅក្នុងការគោរពធ្វើ តាមវប្បធម៌ប្រពៃណី របស់ប្រជាជនខ្មែរយើង។ នៅពេលថ្ងៃបុណ្យណូអែល ដែលជាថ្ងៃបុណ្យមួយរបស់គោរពសាសនាគ្រីស្ត វាត្រូវបានគេប្រារពធ្វើឡើងតាមការកំនត់យ៉ាងច្បាស់លាស់ និងគោរពយ៉ាង ខ្លាំងនៅក្នុងបណ្តា ប្រទេស ជាច្រើនទូទាំងពិភពលោកដែលបានកាន់សាសនាកាតូឡិក ហើយពួក គេបានចូលមករស់ នៅ ប្រទេសកម្ពុជាហើយយើងបានស្គាល់ បន្ទាប់ហេតុដូចនេះហើយយើងទាំងអស់គ្នា ក៍បាននាំគ្នាប្រារពធ្វើ ពិធីបុណ្យនេះឡើងគឺថ្ងៃ បុណ្យណូអែលក៍ប៉ុន្តែហេតុដូច្នេះហើយនៅប្រទេសកម្ពុជាយើង បាន ទទួលពត៌មានជាច្រើនមកពីបណ្តាប្រទេសនានារួមមាន ប្រទេសបារាំង សហរដ្ឋអាមេរិច អូស្រ្តាលី ញូសាឡែន ហើយនិងបណ្តាប្រទេសដ៏ទៃជាច្រើន ទៀត បន្ទាប់មកប្រទេសទាំអស់នោះ ដែលជា អ្នក កាន់សាសនាគ្រីស្តហើយបន្ទាប់ មកពួកគេក៏បានរៀបចំពិធីបុណ្យណូអែលអ្នកបានយ៉ាង ល្អប្រណិត។ក៏ប៉ុន្តែមាន ហេតុផលសារសំខាន់ជាច្រើនទៀតនៃមូលហេតុនៃថ្ងៃបុណ្យណូអែលដែលជា សារសំខាន់ជនជាតិខ្មែរជាច្រើនពីព្រោះជនជាតិខ្មែរខ្លះបានគោរពឬបានចូលជា អ្នកកាន់សាសនា កាតូឡិចដែរ ដោយខ្លួនឯងរបស់ពួកគេយ៉ាងណាមិញពិធី បុណ្យណូអែលវាជាពិធីបុណ្យ មួយនៃ ជនជាតិខ្មែរដែរ ពីព្រោះនៅក្នុងចំណោម បងប្រុស បងស្រីរបស់ពួកយើងបានរៀប ចំពិធីបុណ្យ នេះ ឡើង ជាមួយនិងសេចក្តី ស្រលាញ់សំរាប់សាសនារបស់ពួកគេ។ សំរាប់ហេតុផលទាំងនេះយើង ត្រូវតែ ដឹង ពីអត្ថន័យនៃពិធីបុណ្យណូអែល ហើយយើងត្រូវតែគោរពសំរាប់ការរៀបចំពិធី បុណ្យនេះឡើងដូច ដែលអ្នកកាន់សាសនាកាតូឡិកគោរពប្រពៃណី និងសាសនា របស់យើងដែរ។បុណ្យណូអែល មានន័យថា ការរៀបចំខួបកំណើតរបស់ព្រះយេ ស៊ូទ្រង់បានប្រសូត្រសំរាប់អ្នកាន់សាសនាកាតុឡិក យេស៊ូគ្រីស្តជាព្រះដែលទ្រង់ បានយាងមកគង់នៅលើពិភពលោក ហើយទ្រង់បានផ្តល់ពន្លឺ ហើយ ទ្រង់ បាន ជួយសង្រ្គោះមនុស្សយើងទាំងអស់ ហើយព្រះអង្គបានជ្រើសរើសការចាប់កំ ណើតនៅទីកន្លែង ក្រខ្សត់មួយ និងនៅកន្លែងដែលគេដាក់ចំណីសំរាប់អោយសត្វ ស៊ីមួយ។ ទ្រង់មិនចង់មានការចាប់កំណើតនៅក្នុងបរមរាជវាំងឡើយទ្រង់ចង់ចាប់ កំណើតក្នុងចំ ណោម មនុស្ស ក្រីក្រ នៅលើពិភពលោកយើង ដើម្បីជួយសង្គ្រោះ ដល់មនុស្សក្រីក្រ មនុស្សចាស់ជរា ជនពិការ និងអ្នកដែលមានជំងឺ ដើម្បីជួយ សង្គ្រោះដល់ពួកយើងទាំងអស់គ្នាអោយរួចផុតពីអំពីបាប ហើយ ទ្រង់ បានស្វែង រកឋានសូគ៌សំរាប់ពួកយើងរាល់គ្នានៅពេលដែលពួកយើងបានអស់ជីវិតទៅ។ ព្រះយេស៊ូ ទ្រង់បានចាប់កំណើត បានរយះពេលពីរពាន់ប្រាំបីឆ្នាំកន្លងមកហើយ សំរាប់ហេតុផល នេះដែរនៅ ក្នុងប្រតិទិន អន្តរជាតិ ឬក្នុងប្រតិទិនសកលដែលជា ប្រតិទិននៃគ្រីស្រ្គសាសនា មួយ។នៅពេល ដែល យើងនិយាយថា ឆ្នាំ២០០៨ មានន័យថាវាជាឆ្នាំពីរពាន់ ប្រាំបីក្រោយពេលដែល ព្រះយេស៊ូទ្រង់ បាន ចាប់ កំណើតឬ អាចនិយាយបានថា វាជាថ្ងៃខួបកំណើតរបស់ព្រះយេស៊ូ។សំរាប់ហេតុ ផលទាំង នេះពិ ធីបុណ្យ ណូអែល ហើយនិងពិធីបុណ្យចូលឆ្នាំសកលគឺពួកវាត្រូវ បានប្រារពធ្វើឡើងនៅថ្ងៃបន្ទាប់គ្នា ឬជាថ្ងៃនៅក្បែរគ្នា។យើងមិនបានដឹងទេថា នៅថ្ងៃណាដែលជាថ្ងៃ ពិតប្រាកដនៃថ្ងៃដែល ព្រះយេស៊ូ ទ្រង់បានប្រសូត្រនោះ ឡើយ។ក៏ប៉ុន្តែនៅពេលវេលារបស់ទ្រង់ គឺមានពិធីដ៏អស្ចារ្យមួយបានកើតឡើង ដែលបានសរសេរដោយអក្សររ៉ូម៉ាំងនៅថ្ងៃទី ២៥ខែធ្នូដើម្បីរៀបចំថ្ងៃខួបកំណើត របស់ព្រះយេស៊ូ គ្រីស្គ្រ ជារៀងរាល់ឆ្នាំ។សំរាប់ហេតុផលនេះអ្នកកាន់សាសនា កាតូឡិកបានជ្រើសរើសថ្ងៃទី២៥ ខែធ្នូ សំរាប់ជាថ្ងៃខួបកំណើតរបស់ព្រះយេស៊ូ គ្រីស្ត។ប៉ុន្តែយើង ក៏បានដឹងពី កន្លែងដែល ព្រះយេស៊ូទ្រង់ បានប្រសូត្រ គឺទ្រង់បាន ប្រសូត្រនៅបេលេហឺមដែលជាទីក្រុងតូចមួយនៅប្រទេសអ៊ីស្រាអែល។ ប្រទេស នេះគឺ ស្ថិតនៅភាគបស្ចឹមដែលជាផ្នែកមួយនៃអាស៊ី។ព្រះអង្គទ្រង់បានជ្រើស រើសទីក្រុង បេលេហឹម ពីព្រោះវាជាទីក្រុងមួយនៃស្តេចបុរាណមួយអង្គដ៏អស្ចារ្យ។ ព្រះនាមរបស់ស្តេចអង្គនោះគឺ ដេវីដ។ព្រះមាតាបិតារបស់ព្រះយេស៊ូគ្រីស្តគឺ ព្រះ នាងម៉ារី និង យ៉ូសែហ្វ។ ព្រះអង្គបានជ្រើស រើស ព្រះនាងម៉ារីដើម្បីក្លាយជា មនុស្សធម្មតា សំរាប់ហេតុផលនេះអ្នកគោរពសាសនាកាតូឡិកបានចំណាយ សក្ការបូជា និងការគោរពព្រះនាងម៉ារីយ៉ាងខ្លាំងដោយសារតែព្រះនាងត្រូវបាន ជ្រើសរើស ជា ព្រះមាតារបស់ព្រះយេស៊ូគ្រីស្ត។
អត្ថបទនេះបានមកពីលោក​ ឳពុកអាល់បេរ៉ូនៃសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុ
បកប្រែនិងកែសំរួលដោយលោក គិន ភាន សិស្សផ្នែកទំនាក់ទំនងសង្គមឆ្នាំទីពីរ!

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here

Blog Archive