Welcome.

Sunday, January 4, 2009

ព្រះ​មហា​វីរ​ក្សត្រ​មិន​អាច​យាង​និវត្តន៍​មក​កាន់​មាតុភូមិ​តាម​គម្រោង​ទេ


ព្រះ​មហា​វីរ​ក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ បាន​ប្រកាស​នៅ​ថ្ងៃ​២៥ ធ្នូថា ព្រះអង្គ​នឹង​មិន​អាច​យាង​និវត្តន៍​មក​កាន់​មាតុភូមិ​តាម​គម្រោង​នា​ខែ​ កុម្ភៈ ឆ្នាំ​២០០៩​ខាង​មុខ​នេះ​ទេ ដោយសារ​តែ​គ្រូ​ពេទ្យ​ចិន​បាន​រក​ឃើញ​ថា​ព្រះអង្គ​កើត​មាន​រោគ​មហារីក​ជា​ ថ្មី​ទៀត។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​បាន​មាន​បន្ទូល​ឲ្យ​ដឹង​ ថា តាម​ព្រះ​រាជ​សារ​របស់​ព្រះ​មហា​វីរ​ក្សត្រ​នៅ​ថ្ងៃ​២៥ ធ្នូ​នេះ បាន​បញ្ជាក់​ថា គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា ព្រះអង្គ​មាន​រោគ​មហារីក​ថ្មី​ទៀត​ហើយ ជាមួយ​នោះ​នៅ​ក្នុង​ព្រះ​រាជ​សារ​នោះ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ដែល​ ត្រូវ​ព្យាបាល​នោះ​ទេ ដូច្នេះ​ក៏​មិន​អាច​ដឹង​អំពី​ពេល​វេលា​ណា​ដែល​ត្រូវ​យាង​ត្រឡប់​មក​វិញ​ ផងដែរ។គួរ​បញ្ជាក់​ថា ព្រះ​មហា​វីរ​ក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ ដែល​មាន​ព្រះជន្ម​៨៧​ព្រះ​វស្សា ទ្រង់​ធ្លាប់​មាន​បន្ទូល​រួច​មក​ហើយ​ដែល​ចេញ​ផ្សាយ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍​ របស់​ព្រះអង្គ​ថា រោគា​របស់​ព្រះអង្គ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​ព្រះអង្គ​មិន​អាច​មាន​ព្រះជន្ម​រស់​នៅ​បាន​យូរ​ត​ទៅ ​ទៀត​ឡើយ។ព្រះអង្គ​ទ្រង់​បាន​ត្រូវ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ចិន​បង្កើន​ការត្រួត​ ពិនិត្យ​ព្រះរោគ​ព្រះអង្គ​ដែល​មាន​ជំងឺ​មហារីក ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​ឈាម ពី​មួយ​ដង​ក្នុង​មួយ​សប្តាហ៍​មក​ជា​ច្រើន​ដង​វិញ ហើយ​ពេល​ខ្លះ​ពិនិត្យ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ដែរ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ព្រះ​មហាក្សត្រ​បាន​មាន​បន្ទូល​ថា ក្រោយ​ការ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ ឡើយ ៖ «ព្រះរាជ​សុខភាព​របស់​ព្រះករុណា​ព្រះ​មហា​វីរ​ក្សត្រ ដូច​ជា​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ហើយ​បើ​សិន​ជា​យើង​មើល​អក្សរ​របស់​លោក អក្សរ​ក៏​នៅ​ស្មើ​ល្អ អត់​មាន​វៀច អត់​មាន​ឡើង​ចុះ​អី​ទេ គឺ​គ្រាន់​តែ​មើល​ព្រះ​រាជសារ​គឺ​យើង​ដឹង​ច្បាស់​ថា លោក​នៅ​រឹង​មាំ​នៅ​ឡើយ​ទេ។ ជំងឺ​របស់​លោក​គឺ​ហាក់​ដូច​ជា​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ»ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​ទៀត​ថា ក្រោយ​ការ​ពិនិត្យ​និង​ព្យាបាល​ព្រះ​រាជ​សុខភាព​ព្រះមហាក្សត្រ​ពី​គ្រូពេទ្យ ​ចិន​អស់​រយៈពេល​ពីរ​ថ្ងៃ​នោះ ព្រះអង្គ​បាន​យាង​ត្រឡប់​មក​ព្រះ​រាជ​ដំណាក់​របស់​ព្រះអង្គ​វិញ។ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​បន្ថែម​ដូច្នេះ​ថា ៖ «ក្នុង​ រយៈពេល​ពីរ​ថ្ងៃ​ដែល​លោក​គង់​ក្នុង​មន្ទីរពេទ្យ គឺ​លោក​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​ដែល​បាន​កើត​ឡើង​សា​ទី​បី ហើយ​ក្នុង​រយៈពេល​ហ្នុង​គេ​បាន​ព្យួរ​ស៊ីរ៉ូម​ថ្វាយ​លោក គេ​បាន​ដក​ឈាម និង​គេ​បាន​ពិនិត្យ​លោក។ ថ្ងៃ​៣០ និងថ្ងៃ​៣១ [ធ្នូ] មាន​សាស្ត្រាចារ្យ​ពេទ្យ មាន​វេជ្ជបណ្ឌិត​ចិន​ល្បី​ល្បាញ​បំផុត​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​គេ​បាន​ចូល​ទៅ​ថ្វាយ​បង្គំ​គាល់​លោក​ដើម្បី​ពិនិត្យ​លោក ហើយ​ចុងក្រោយ​ទៅ សម្រេច​ចិត្ត​ឈប់​ព្យួរ​ស៊ីរ៉ូម​ថ្វាយ​លោក ហើយ​សម្រេច​ថ្វាយ​ថ្នាំ​គ្រាប់​ទៅ​វិញ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​របស់​លោក ដូច្នេះ​ចាប់​តាំង​ពី​ថ្ងៃ​១ មករា ២០០៩​នេះ គឺ​លោក​នឹង​សោយ​ព្រះ​ឱសថ​ជា​ថ្នាំ​គ្រាប់​រហូត​ដល់​ពេល​លោក​ជា​ដាច់​ពី​ មហារីក​ហ្នឹង»ព្រះ​មហា​វីរ​ក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែល​មាន​ព្រះជន្ម ៨៦​ព្រះ​វស្សា ទ្រង់​ធ្លាប់​មាន​ព្រះ​រាជ​បន្ទូល​រួច​ម្តង​ហើយ ដែល​ចេញ​ផ្សាយ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍​របស់​ព្រះអង្គ​ថា ព្រះ​រោគា​ពាធ​របស់​ព្រះអង្គ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ។ព្រះអង្គ​ទ្រង់​បាន​ត្រូវ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ចិន​បង្កើន​ការ​ត្រួត ​ពិនិត្យ​ព្រះរោគ​ព្រះអង្គ ដែល​មាន​ជំងឺ​មហារីក ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​ឈាម ពី​ម្តង​ក្នុង​មួយ​សប្តាហ៍ មក​ជា​ច្រើន​ដង​វិញ ហើយ​ពេល​ខ្លះ​ពិនិត្យ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន៕


From RFA

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here