Welcome.

Monday, January 26, 2009

សង្គមស៊ីវិលថ្កោលទោសការបណ្ដេញអ្នកភូមិចេញពីតំបន់ដីក្រហម

អង្គការ សង្គមស៊ីវិលជាច្រើន រួមមានអាដហុក លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្ស ក្រុមការងារដើម្បីសិទ្ធិមានផ្ទះសម្បែង និងស្ពានឆ្លងព្រំដែន ជាដើម បានផ្តន្ទាទោសការបណ្តេញអ្នកស្រុកឲ្យចុះចេញពីផ្ទះសម្បែងយ៉ាង កម្រោល នៅតំបន់ដីក្រហមដោយក្រុមហ៊ុនឯកជនឈ្មោះ 7NG កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
អង្គការសង្គមស៊ីវិលទាំងនេះ បានផ្តន្ទាទោសការវាយរុះឈូសបំផ្លាញផ្ទះសម្បែងដោយកម្លាំងប៉ូលិស ប្រមាណ ៣០០នាក់និងកម្មករពាក់អាវពណ៌ ប្រមាណ ៥០០នាក់ ដែលក្រុមហ៊ុនបានជួលឲ្យបំពេញបេសកកម្មអមនុស្សធម៌មួយនេះ ព្រមទាំងឲ្យរារាំងអ្នកសង្កេតការណ៍សិទ្ធិមនុស្សនិងអ្នកសារព័ត៌មាន មិនឲ្យតាមដានព្រឹត្តិការណ៍នេះផង។
អំពើនេះបានបណ្តាលឲ្យអ្នកស្រុក ១៨នាក់ រងរបួស ក្នុងនោះ ៥នាក់រងរបួសធ្ងន់។
អង្គការសង្គមស៊ីវិល ក៏បានជំរុញឲ្យរដ្ឋាភិបាលផ្តល់នូវជម្រក អាហារ ទឹកផឹកអនាម័យ និងការព្យាបាលសុខភាពដល់គ្រួសារជនរងគ្រោះ ជួយឲ្យគេបានទទួលនូវការសងទូទាត់ចំពោះការបាត់បង់ទ្រព្យសម្បត្តិ ប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌ និងធ្វើការស៊ើបអង្កេត ចំពោះសកម្មភាពខុសច្បាប់ជុំវិញប្រតិបត្តិការ បណ្តេញអ្នកស្រុកពីតំបន់ដីក្រហមកណ្តាលទីក្រុងភ្នំពេញនេះផង៕

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here