Welcome.

Tuesday, January 13, 2009


សង្គមស៊ីវិល​គាំទ្រ​ឲ្យ​មាន​ការស៊ើប​អង្កេត​ជុំវិញ​ការចោទ​ប្រកាន់​អំពើ​ពុក​រលួយ​ក្នុង​តុលាការ​ខ្មែរ​ក្រហម

មជ្ឈមណ្ឌល ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​គាំទ្រ​សហមេធាវី​ បរទេស​របស់​លោក នួន ជា ដែល​បាន​ទាមទារ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​បើក​ការស៊ើប​អង្កេត​លើ​សំណុំរឿង​ ពុក​រលួយ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​១២ មករា​នេះ ដោយ​ចាត់ទុក​សេចក្ដី​ថ្លែង​ការណ៍​នា​ពេល​ថ្មីៗ​នេះ​របស់​សាលាក្ដី​​ខ្មែរ​ ក្រហម​នោះ​ថា​បាន​គំរាម​កំហែង​ដល់​សហមេធាវី​នោះ។ប្រធាន​មជ្ឈមណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក អ៊ូ វីរៈ បាន​ថ្លែង​ឲ្យ​ដឹង​ថា តុលាការ​ក្រុង​ភ្នំពេញ​គួរតែ​បើក​ការស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​បាន​ ច្បាស់លាស់ និង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សាលាក្ដី​កាត់ទោស​ខ្មែរ​ក្រហម​នោះ​ជា​តុលាការ​ ដែល​ឯករាជ្យ ហើយ​ការរារាំង​និង​គំរាម​កំហែង​មិន​ឲ្យ​លើក​ឡើង​អំពី​អំពើ​ពុក​រលួយ​នៅ​ ក្នុង​សាលា​ក្ដី​នោះ​ជា​រឿង​មួយ​មិន​ជួយ​ដល់​កម្ពុជា​នោះ​ទេ។លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «ការគំរាម​កំហែង​នេះ​វា​ប៉ះពាល់​ ហើយ​ធម្មតា។ ទី​២ វា​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​មាន​ព័ត៌មាន​ទាក់ទង​រឿង​អំពើ​ពុក​រលួយ​មាន​ ការភ័យខ្លាច គឺ​អនុញ្ញាត គឺ​អនុញ្ញាត​ឲ្យ​អំពើ​ពុក​រលួយ អំពើ​មិន​សមរម្យ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ទាំង​មូល​នៅតែ​បន្ត ហើយ​បុគ្គល​មួយចំនួន​យល់​ថា​ខ្លួន​អត់​មាន​នរណា​ប៉ះពាល់​គេ​បាន​ទេ ធ្វើ​ឲ្យ​អំពើ​ពុក​រលួយ អំពើ​មិន​មាន​ការទទួល​ខុស​ត្រូវ​ហ្នឹង​នៅតែ​បន្ត ហើយ​ធ្វើ​ឲ្យ​បុគ្គល​មួយចំនួន​ផ្សេង​ទៀត កាន់តែ​ចង់​ចូលរួម​ក្នុង​ការពុក​រលួយ​នេះ​ដែរ។ អា​ហ្នឹង​ខ្ញុំ​ថា​ជា​រឿង​មួយ​ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​តុលាការ​នេះ​មាន​ ការទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​និង​មាន​ការទទួល​ស្គាល់​ពី​ប្រជាពលរដ្ឋ​ដែល​ជា ​ជន​រងគ្រោះ​នៅ​ជំនាន់​ខ្មែរ​ក្រហម»។អ្នក​នាំ​ពាក្យ​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម គឺ​លោក រាជ សម្បត្តិ បាន​មាន​ប្រតិកម្ម​នឹង​ការលើក​ឡើង​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ថា សាលាក្តី​មាន​គណៈកម្មការ​ត្រួតពិនិត្យ​ច្បាស់លាស់។លោក រាជ សម្បត្តិ បាន​បញ្ជាក់​ថា ៖ «គ្រាន់តែ ​ថា​អ្វី​ដែល​មេធាវី​បាន​លើក​ឡើង យក​រឿង​ទៅ​ដាក់​តុលាការ​ហ្នឹង អា​ហ្នឹង​វា​ជា​រឿង​ហួស​សម័យ​ទៅ​ហើយ។ រឿង​ហ្នឹង​គេ​មាន​គណៈកម្មការ​ក្រម​សីលធម៌​ដើម្បី​ត្រួត​ពិនិត្យ​កិច្ចការ​ ហ្នឹង មាន​ប្រអប់​សំបុត្រ​មាន​អី​សម្រាប់​បុគ្គលិក​ដាក់​នៅ​ក្នុង​ប្រអប់ ហើយ​ប្រធាន​ការិយាល័យ​រដ្ឋបាល​ក៏​បាន​ជួប​បុគ្គលិក​ប្រាប់​អស់​ហើយ​កាលពី​ខែ ​៨ ២០០៨​ហ្នឹង»។ទោះ​ជា​យ៉ាង​ណា លោក អ៊ូ វីរៈ លើក​ឡើង​ទៀត​ថា ប្រសិន​បើ​តុលាការ​ក្រុង​ភ្នំពេញ​មិន​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​ឲ្យ​បាន​ ច្បាស់លាស់​ទេ​នោះ ក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពី​មុន​មក​និង​ត្រូវ​បាត់បង់​ហើយ​ ការចំណាយ​ថវិកា​លើ​សាលាក្តី​នោះ​មិន​បាន​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​កម្ពុជា​ ទេ។លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «តុលាការ​គ្រប់​ជាន់​ថ្នាក់​ ទាំងអស់​មិន​យក​ចិត្ត​ទុក​ដាក់ អា​ហ្នឹង​គឺ​ឆ្លុះ​បញ្ចាំង​អ៊ីចឹង ហើយ​បើ​ឆ្លុះ​បញ្ចាំង​អ៊ីចឹង​បាន​ន័យ​ថា តុលាការ ចៅក្រម ឬ​មួយ​មន្រ្តី​ហ្នឹង​គឺ​នៅតែ​ទទួល​សំណូក នៅតែ​ជា​តុលាការ​ដុល្លារ តុលាការ​លុយ​ដដែល មិន​មែន​ជា​តុលាការ​យុត្តិធម៌​ទេ»។សូម​ជម្រាប​ថា សហមេធាវី​បរទេស​នោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អយ្យការ​ក្រុង​ភ្នំពេញ​កាលពី​ ថ្ងៃ​ទី​៨ ខែ​មករា​កន្លង​ទៅ​នេះ ដោយ​ដើម​បណ្តឹង​បាន​ប្រកាស​ខ្លួន​ថា​ជា​ជន​រងគ្រោះ​នៃ​ការរំលោភ​ច្បាប់​ ព្រហ្មទណ្ឌ​អ៊ុនតាក់​ឆ្នាំ​១៩៩២ ជា​ពិសេស​ដើម​បណ្តឹង​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​កាត់ទោស​ ខ្មែរ​ក្រហម​ថា អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការទទួល​បាន​នូវ​ ការជំនុំ​ជម្រះ​ក្តី​ប្រកប​ដោយ​យុត្តិធម៌៕

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here