
អ្នករស់នៅតំបន់អន្លង់ក្រោមឃុំតាកែនស្រុកឈូកកំពុងប្រឈមការបណ្តេញពីដីពាក់ព័ន្ធឧទ្យានជាតិបូកគោលើកគ្នាទៅការិយាល័យអ្នក
តំណាងរាស្រ្តខេត្តកំពតដើម្បីដាក់ពាក្យស្នើសុំឲ្យពួកគាត់អាចមានសិទ្ធិរស់នៅលើដីនោះ។តំណាងរាស្រ្តគណបក្សសមរង្ស៊ីលោកស្រីមូរសុខ
ហួរដែលបានជួបប្រជាជននៅការិយាល័យតំណាងរាស្រ្តខេត្តមានប្រសាសន៍ថាលោកស្រីបានបញ្ជូនពាក្យសុំរបស់ប្រជាជនសុំរស់នៅលើដី
និងបញ្ឈប់ប្រើហិង្សាវាយដំនិងបង្ខំដុតឬរុះរើផ្ទះនៅតំបន់អន្លង់ក្រោមទៅសាលាខេត្តកំពតនិងដាក់ពាក្យសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តីខ្មែរ
តាមរយៈប្រធានសភាជាតិផងដែរ។លោកស្រីមូរសុខហួរបានមានប្រសាសន៍ថា៖«ខាងអភិបាលខេត្តគេមកដល់ការិយាល័យនៃអ្នកតំណាងរាស្រ្ដ
តែម្ដងហើយទទួលយកពាក្យបណ្ដឹង»។ចំណែកតំណាងរាស្រ្តគណបក្សប្រជាជនលោកនៃប៉េណាមានប្រសាសន៍ថាអ្នករស់នៅតំបន់អន្លង់ក្រោមភាគ
ច្រើនមិនមែនអ្នករស់នៅក្នុងតំបន់នោះយូរហើយទេពួកគេជាជនចំណូលថ្មីមកពីខេត្តផ្សេងៗមករំលោភយកដីឧទ្យានជាតិបូកគោ។លោកស្រីមូរសុខហួរបានបញ្ជាក់ថា៖«...
កុំថាដល់អ្នកនេះអ្នកណាខ្លះអាជ្ញាធរណាខ្លះស៊ីញ៉េលក់ឲ្យឲ្យនៅលក់សំខាន់លក់តែម្ដងឥឡូវពួកខ្ញុំប្ដឹងតុលាការចាប់តែម្ដង»។នៅពេលសួរទៅអតីតយោធាស្វិតជើងស្តាំឈ្មោះ
សារ៉ាត់កំពុងសង់រោងឡើងវិញបន្ទាប់ពីក្រុមយោធាកងពលតូចលេខ៣១រុះរើខ្ទមកាលពីចុងសប្តាហ៍មុននៅតំបន់អន្លង់ក្រោមលោកមានប្រសាសន៍ថាពីមុនគាត់នៅភូមិស្រុកផ្សេង
មែនប៉ុន្តែដីគាត់បានចែកឲ្យកូនចៅនិងលក់មើលជំងឺភរិយា។បច្ចុប្បន្នគាត់គ្មានដីរស់នៅបានចូលមកសង់ផ្ទះតំបន់អន្លង់ក្រោមនេះរស់នៅហើយក៏មានការបណ្តេញចេញពីដីនេះច្រើនលើកមកហើយដែរ ៖«ទ័លច្រកពេកហើយរកដីរស់នៅមិនបានបានមកធ្វើជម្រកនៅកន្លែងព្រៃហ្នឹង»។អ្នករស់នៅតំបន់អន្លង់ក្រោមខ្លះទៀតបានប្រាប់ដូចគ្នាថាពីមុនគាត់រស់នៅទីផ្សេងប៉ុន្តែគ្មាន
ដីរស់នៅឃើញដីតំបន់នោះទំនេរបានចូលទៅរស់នៅ។ច្រើនឆ្នាំក្រោយមកក៏មានការប្រើយោធាបណ្តេញចេញពីដីដោយគេសំអាងថាពួកគាត់រស់នៅលើដីរបស់រដ្ឋ។
អភិបាលខេត្តកំពតលោកខូយឃុនហួរមានប្រសាសន៍ថាដីឧទ្យានជាតិបូកគោដែលមានប្រកាសដោយព្រះរាជក្រឹត្យមិនអាចអនុញ្ញាតឲ្យប្រជាជនរស់នៅបានឡើយ ៖«សមត្ថកិច្ចនេះមិនមែនសមត្ថកិច្ចខេត្តឬរាជរដ្ឋាភិបាលលោកសម្រេចបានភ្លាមទេ»។មន្រ្តីសមាគមអាដហុកអ្នកស្រីទ្រីឈូនអះអាងថាមានការបែងចែកដីពីក្រុមសាមគ្គីឲ្យមកប្រជាជន
ធ្វើឯកជនវិញកាលពីឆ្នាំ១៩៨៩ដល់១៩៩២ប៉ុន្តែគ្រួសារមួយៗកើនសមាជិកកូនចៅនាំឲ្យមនុស្សជាច្រើនខ្វះដីរស់នៅនិងដីដាំដុះ។តាមច្បាប់ភូមិបាលតម្រូវឲ្យរដ្ឋាភិបាលដោះស្រាយជូនប្រជាជន
នូវសិទ្ធិទទួលបានលំនៅឋាននិងដីដាំដុះ។រីឯមន្រ្តីការពារសិទ្ធិមនុស្សលីកាដូខេត្តកំពតលោកសៅសិននីមានប្រសាសន៍ថាមានអ្នករស់នៅក្នុងតំបន់ឧទ្យានជាតិបូកគោក្នុងឃុំតាកែនដូចគ្នារដ្ឋាភិបាល
ខ្មែរបានដោះស្រាយគោលនយោបាយចែកដីធ្លីឲ្យអ្នករស់នៅតំបន់ក្បាលដំរីខាងកើតថ្នល់អភិវឌ្ឍន៍ជាប់គ្នាតំបន់អន្លង់ក្រោមដែល នៅខាងលិចថ្នល់នៅតំបន់ឧទ្យានជាតិបូកគោដូចគ្នា៕
No comments:
Post a Comment