Welcome.

Thursday, January 8, 2009

នៅក្រុងព្រះសីហនុបានធ្វើការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទិវាជយ័ជំនះ ៧មករា












ការប្រារព្ធខួបលើកទី៣០នៃទិវាជយ័ជំនះ៧មករាត្រូវបានប្រារព្ធឡើងដោយគណបក្សប្រជាជនក្រុងព្រះសីហនុ
នៅវេទិកាបុណ្យជាតិកាលពីព្រឹកទី៩ខែមករាឆ្នាំ២០០៩ក្រោមអធិបតេយ្យភាពឯកឧត្តមតំណាងរាស្ត្រក្រុងព្រះសីហនុ
ឯកឧត្តមស្ប៉ោងសារ៉ាត់ព្រមទាំងមានប្រតិភូស្ថានអគ្គកុងស៊ូលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំក្រុងព្រះសីហនុ
លោកគង់សឿថ្នាក់ដឹកនាំក្រុងព្រះសីហនុសិស្សានុសិស្សនឹងប្រជាពលរដ្ឋជាច្រើនកុះករ។ជាកិច្ចចាប់ផ្តើមនៃកម្មវិធីគណៈអធិបតេយ្យភ្ញៀវកិត្តិយសបានដាក់កំរងផ្កា
នឹងគោរពវិញ្ញាណក្ខន្ធ័បន្ទាប់មកទៀតក៏មានព្រះសង្ឃរាជមូរ៉នបានធ្វើស្វាធ្យាយជយន្តោនិងប្រគេនទេយ្យវត្ថុ។នាវេលាម៉ោង៧និង៣០នាទីអង្គពិធីទាំង
មូលក៏បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។រួចហើយឯកឧត្តមស្បោងសារ៉ាត់សមាជិកគណៈកម្មាធិការកណ្តាលប្រធានគណៈកម្មាធិការគណបក្សប្រជាជន
ក្រុងនិងជាអភិបាលក្រុងព្រះសីហនុក៏បានអានសុន្ទរកថាសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម។ក្រោយពេលដែលឯកឧត្តមថ្លែងសន្ទរកថាចប់ក៏មានឯកឧត្តមអគ្គកុងស៊ូល
នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំក្រុងជូននៅកន្ត្រកផ្កាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទិវាជយ័ជំនះ៧មករា។នៅក្នុងឱកាលនេះផងដែរលោកហេងស៊ីនឿនសមាជិកគណៈកម្មាធិការគណបក្សប្រជាជនក្រុងនិងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រុងតំណាងអោយអង្គមិទ្ទិញ្ញទាំងមូលបានមានចំណាប់អារម្មណ៍អំពីកម្មវិធីនេះ។អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតគឺ មានការដង្ហែរក្បួនព្យូហយាត្រាដែលសរុបមាន១២ផែនក្នុងគោលបំណងបង្ហាញពីការអភិវឌ្ឍន៍លើគ្រប់វិសយ័ដោយសារតែមានថ្ងៃ៧មករាឆ្នាំ១៩៧៩នោះផងដែរ។
នៅក្នុងពិធីគោរពលើកទី៣០នៃទិវាជ៍យជំនះ៧មករាឆ្នាំ១៩៧៩ដោយបានរំលឹកឡើងវិញអំពីការដឹកនាំការតស៊ូនៃចលនារំដោះជាតិរបស់គណបក្សប្រជាជនកម្ពុជា
ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិអោយរួចផុតពីរបបអំពើប្រល៍យពូជសាសន៍ដែលជារបបកម្ពុជាប្រជាធិបតេយ្យនិងស្ថិតក្នុងការដឹកនាំក៏សាងអភិវឌ្ឍន៍ប្រទេសជាតិចាប់តាំងពី
គ្មានអ្វីៗទាំងអស់រហូតដល់មានការអភិវឌ្ឃន៏ជាច្រើននៅ ក្នុងបច្ចុប្បន្ននេះផងដែរ។

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here